ជំពូក ០៤
ប្រវត្តិអាកាសយានដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា

អាកាសយានដ្ឋានភ្នំពេញពីអតីតកាលដល់បច្ចុប្បន្ន
Les aéroports de Phnom Penh au fil des années
- 1924 – 1941វាលយន្តហោះអាកាសចរណ៍ឥណ្ឌូចិន
- 1941 – 1945វាលយន្តហោះពោធិ៍ចិនតុង
- 1959 – 2003អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង
- 2003 – 2025អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- 2025 – បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ
ដំណាក់កាលទី១ វាលយន្តហោះនៅកម្ពុជាមុនឆ្នាំ ១៩៥០
ប្រទេសកម្ពុជានៅមិនទាន់មានអាកាសយានដ្ឋាននៅឡើយទេ ពេលនៅសម័យអាណានិគមបារាំងនេះ គឺមានតែវាលចតយន្តហោះនៅតំបន់ពោធិ៍ចិនតុង ដើម្បីបម្រើឱ្យវិស័យកងទ័ព និងរត់ឯកសារ ហើយស្ថិតក្រោមបណ្ដាញអាកាសចរណ៍ឥណ្ឌូចិនរបស់បារាំង ដែលក្រោយមកត្រូវបានពង្រីកការប្រើប្រាស់ កំឡុងសង្គ្រាមលោកលើកទី ២ ក្រោមការត្រួតត្រារបស់ជប៉ុន ឆ្នាំ ១៩៤១-១៩៤៥ សម្រាប់បម្លាស់ទីកងទ័ព និងវិស័យដឹកជញ្ជូន។



ដំណាក់កាលទី២ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង
នៅឆ្នាំ ១៩៥៣ ក្រោយទទួលបានឯករាជ្យពីបារាំង សម្ដេចព្រះនរោត្តមសីហនុ បានដាក់ព្រះរាជបញ្ជាឱ្យបង្កើតជើងហោះហើរថ្មីបន្ថែមទៀត និងពង្រីកអាកាសយានដ្ឋាននានាដែលមានស្រាប់។ នៅឆ្នាំដដែលនេះ “ពោធិ៍ចិនតុង” បានក្លាយជាអាកាសយានដ្ឋានអន្តរជាតិចម្បងរបស់កម្ពុជា។ អាកាសយានដ្ឋានពោធិ៍ចិនតុងបានធ្វើទំនើបកម្មនៅឆ្នាំ ១៩៥៧ និងបើកដំណើរការជាផ្លូវការនៅឆ្នាំ ១៩៥៩។ ស្ថានីយ៍អ្នកដំណើរ និងប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ត្រូវបានរចនាឡើងដោយស្ថាបត្យករដ៏ល្បីល្បាញជនជាតិបារាំងលោក Pierre Dufau ហើយអគារអ្នកដំណើរមកដល់ពិសេសរចនាដោយ បិតាស្ថាបត្យករខ្មែរ លោកតាវណ្ណម៉ូលីវណ្ណ ក្រោយមកត្រូវសាងសង់ឡើងវិញពីថ្មីដោយវិស្វករបារាំង លោក Guy Lemarchand សម្រាប់ទទួលដំណើរទស្សនកិច្ចប្រធានាធិបតីបារាំងលោក Charles De Gaulle ក្នុងឆ្នាំ ១៩៦៦។








ដំណាក់កាលទី៣ អាកាសយានដ្ឋានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (1975-1979) អាកាសយានដ្ឋាននេះត្រូវបានបិទទាំងស្រុងចំពោះការធ្វើដំណើរអន្តរជាតិ លើកលែងតែជើងហោះហើរមួយចំនួនដោយផ្ទាល់ពីទីក្រុងប៉េកាំង និងព្យុងយ៉ាង និងជាទីតាំងតែមួយគត់សម្រាប់ផ្គត់ផ្គង់តម្រូវការនានាក្នុងរាជធានីភ្នំពេញ។
ដំណាក់កាលទី៤ ការស្តារឡើងវិញនៃវិស័យអាកាសចរណ៍
ក្រោយឆ្នាំ ១៩៧៩






រាប់ពីឆ្នាំ ១៩៧៩ អាកាសយានដ្ឋានបានបើកដំណើរការ និងអភិវឌ្ឍឡើងវិញបន្តិចម្ដងៗដើម្បីបម្រើតម្រូវការក្នុងស្រុក និងអន្តរជាតិ។
ក្នុងឆ្នាំ ១៩៩៥ រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាបានផ្ដល់សម្បទានវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិកម្ពុជា ទៅឱ្យ Société Concessionnaire d’Aéroport (SCA) ឬ Cambodia Airports ដែលជាក្រុមហ៊ុនបង្កើតរួមគ្នារវាង Vinci Airport របស់បារាំង (70%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (30% ចូលហ៊ុនគ្នារវាងម៉ាឡេស៊ី និងកម្ពុជា) ដើម្បីបំពេញបន្ថែម និងអភិវឌ្ឍអាកាសយានដ្ឋានដូចជាការសាងសង់ផ្លូវយន្តហោះថ្មី ចំណតយន្តហោះ អគារស្ដុកទំនិញ ជាដើម។



ដំណាក់កាលទី៥ សករាជថ្មីនៃអាកាសយានដ្ឋាន
អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្ដូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅឆ្នាំ ២០០៣ និងបានបិទដំណើរការនៅថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០២៥ និងជំនួសថ្មីដោយអាកាសយានដ្ឋានអន្តរជាតិតេជោ។




អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ
À propos du Techo International Airport
ផ្ដល់កិច្ចសន្យាអនុម័តប្លង់មេ២០១៨
បើកការដ្ឋានចាប់ផ្ដើមសាងសង់២០១៩
ហោះហើរសាកល្បងលើកដំបូង៨ កញ្ញា ២០២៤
សាកល្បង ORAT២២ កក្កដា – ១៥ សីហា ២០២៥
ចាប់ផ្ដើមប្រតិបត្តិការ៩ កញ្ញា ២០២៥






អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានទទួលស្គាល់ក្នុងសេចក្ដីប្រកាសជាផ្លូវការ ពានរង្វាន់ Prix Versailles លើផ្នែក "អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោក ឆ្នាំ២០២៦" ឬ "World’s Most Beautiful Airports 2026" ដែលជាការប្រកួតប្រជែងពានរង្វាន់ផ្នែកសំណង់ស្ថាបត្យកម្មពិភពលោក។
អាកាសយានដ្ឋាននេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរួមជាមួយគម្រោងអន្តរជាតិលេចធ្លោមកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងឥណ្ឌា ដែលបង្ហាញពីគុណភាពស្ថាបត្យកម្ម អត្តសញ្ញាណនៃការរចនាបែបខ្មែរ និងការបញ្ចូលធាតុផ្សំនៃវប្បធម៌ខ្មែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោជាការវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន អូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC) មានភាគហ៊ុនវិនិយោគ 90% រួមនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល 10%។





ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិតេជោ
Techo International Airport Architecture
Architecture de Techo International Airport
