ជំពូក ០៣

ទំនាក់ទំនងកម្ពុជា បារាំង

ទំនាក់ទំនងរវាងកម្ពុជា និងបារាំងជិតពីរសតវត្សរ៍ រជ្ជកាលដែលបានកសាងទំនាក់ទំនងនេះ និងសំណង់ស្ថាបត្យកម្មដែលបន្សល់ទុក។

ទំនាក់ទំនងកម្ពុជា បារាំង

កម្ពុជា និងបារាំងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលមានរយៈពេលជិតពីរសតវត្សរ៍។ ទំនាក់ទំនងនេះមានតាំងពីឆ្នាំ១៨៥៣ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ដែលទំនាក់ទំនងការទូតរបស់ព្រះអង្គជាមួយបារាំងបានឈានទៅដល់ដំណាក់កាលដែលកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តរហូតមកដល់សព្វថ្ងៃ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

  • ព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្តមព្រះបាទ នរោត្តម1869 – 1904
  • ព្រះបាទស៊ីសុវត្ថិយាងទស្សនកិច្ចប្រទេសបារាំងពីថ្ងៃទី ១០ មិថុនាដល់ថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩០៦ព្រះបាទ ស៊ីសុវត្ថិ1904 – 1927
  • Alexandre Varenne និងព្រះបាទ ស៊ីសុវត្ថិមុនីវង្ស1927 – 1941
  • ព្រះបាទ នរោត្តម សីហនុអមដំណើរប្រធានាធិបតីបារាំង Charles de Gaulle ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោកមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ 1966ព្រះបាទ នរោត្តមសីហនុ1941 – 1955 (លើកទី ១)

ទំនាក់ទំនងកម្ពុជា-បារាំងក្នុងរចនាបថសំណង់ស្ថាបត្យកម្ម

ទំនាក់ទំនងខ្មែរបារាំង បានសាយភាយដល់វិស័យសំណង់ស្ថាបត្យកម្ម ក្នុងរូបភាពជាសំណង់លំនៅដ្ឋាន អគាររដ្ឋាភិបាល រហូតដល់សំណង់ប្រវត្តិសាស្ត្រជាច្រើន។ ទីក្រុងភ្នំពេញ បាត់ដំបង កំពត កែប ក្រចេះ ជាទីតាំងដែលមានសំណង់ស្ថាបត្យកម្មពីសម័យអាណានិគមបារាំងច្រើនជាងគេ។ នៅខេត្តបាត់ដំបងមានជាង ៨០០ ខ្នង ភ្នំពេញមានប្រមាណ ៥២៣ ខ្នង កំពតមានជាង ៥០០ ខ្នង និងក្រចេះមានជិត ១០០ ខ្នង។ សំណង់ស្ថាបត្យកម្មទាំងនេះបង្ហាញពីការនាំយកចំណេះដឹងវិស្វកម្ម ទំនើបកម្មលោកខាងលិចមកក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជា។

ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ

បារាំងបានជួយកសាងផ្លូវ ស្ពាន ផ្លូវរថភ្លើង (ភ្នំពេញ បាត់ដំបង និងសែហ្គន បច្ចុប្បន្ន៖ ទីក្រុងហូជីមិញ) កំពង់ផែ និងអគារសាធារណៈជាដើម ដែលបានកែប្រែមុខមាត់ទីក្រុងភ្នំពេញពីទីប្រជុំជន ក្លាយជារាជធានីដែលមានស្ថាបត្យកម្មបែបអឺរ៉ុប មានមហាវិថីធំៗ និងជាទីក្រុងដែលមានរបៀបរៀបរយ។ ក្នុងផ្នែកសេដ្ឋកិច្ច បារាំងបាននាំយកគ្រាប់ពូជ និងបច្ចេកទេសដំណាំថ្មីដូចជាឧស្សាហកម្មជ័រកៅស៊ូជាដើម។

សង្គម និងវប្បធម៌

បារាំងមានឥទ្ធិពលលើសង្គម និងវប្បធម៌ខ្មែរតាមរយៈការប្រើប្រាស់ភាសាបារាំង ការនាំយកវប្បធម៌ និងគុណតម្លៃរបស់បារាំងតាមរយៈសាលារៀន និងសារព័ត៌មាន។ វិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងទីក្រុងភ្នំពេញ ជាមជ្ឈមណ្ឌលសិក្សាបែបបារាំងមួយដែលផលិតឥស្សរជនជាន់ខ្ពស់ខ្មែរនៅសម័យនោះដែលអាចនិយាយភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ និងមានគំនិតជឿនលឿនទទួលផ្តល់គំនិតបែបលោកខាងលិច។ លើសពីនេះ បារាំងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុរក្សមរតកវប្បធម៌ខ្មែរ ដោយមានសកលវិទ្យាល័យ The École française d’Extrême-Orient (EFEO) ដែលបានធ្វើការសិក្សាប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មខ្មែរយ៉ាងល្អិតល្អន់នៅដើមសតវត្សន៍ទី ២០។ នៅសម័យនោះ អ្នកបុរាណវិទ្យាបារាំង Étienne Aymonier និង Henri Marchal ជាអ្នកដឹកនាំចងក្រងឯកសារ និងជួសជុលប្រាសាទបុរាណខ្មែរដូចជាអង្គរវត្ត និងអង្គរធំ។

ជារួមអាណានិគមបារាំងបានបន្សល់ទុកឱ្យកម្ពុជានូវ ការរក្សាការពារស្ថាប័នព្រះមហាក្សត្រ បូរណភាពទឹកដី និងការអភិវឌ្ឍដូចជាហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នច្បាប់ ការសិក្សាអប់រំ ការនាំយកបុរាណវិទ្យា និងការជួសជុលប្រាសាទបុរាណរបស់ខ្មែរ។

សំណង់ពីសម័យអាណាព្យាបាលបារាំង

  • អគារផ្សារធំថ្មីភ្នំពេញ1935 – 1937
  • ស្ថានីយអយស្ម័យយានភ្នំពេញ1932
  • ប្រៃសណីយ៍កម្ពុជាភ្នំពេញ1895
  • ធនាគារជាតិខេត្តបាត់ដំបង~ ប្រហែលឆ្នាំ ១៩០០
  • សំណង់រចនាបថបារាំងខេត្តបាត់ដំបង~ ប្រហែលឆ្នាំ ១៩០០
  • វិទ្យាល័យព្រះស៊ីសុវត្ថិភ្នំពេញ1873
លោក វណ្ណ ម៉ូលីវណ្ណ កាលនៅជាស្ថាបត្យករវ័យក្មេង កំពុងក្រឡេកមើលគំនូរនៅក្នុងដៃ

លោក វណ្ណ ម៉ូលីវណ្ណ

ស្ថាបត្យករខ្មែរដំបូងដែលបានបញ្ចប់ការសិក្សានៅប្រទេសបារាំង

ស្នាដៃទាំងប្រាំមួយរបស់លោក វណ្ណ ម៉ូលីវណ្ណ គូរជាមួយគ្នា៖ វិទ្យាស្ថានភាសាបរទេស; សាលសន្និសីទចតុមុខ, 1960 – 1961; វិមានរដ្ឋចំការមន, 1966; វិមានឯករាជ្យ, 1958 – 1962; ពហុកីឡដ្ឋានជាតិអូឡាំពិក, 1962 – 1964; វិទ្យាស្ថានភាសាបរទេស, 1970 – 1972.